|
|
|
|
|
|
ទំព័រដើម > ខេត្តឧត្តរមានជ័យ > ផលិតផល
|
ភូមិ១ផលិតផល១ |
|
ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មានមុខរបរមួយចំនួនទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួកគាត់តែងតែត្បាញក្រមា ដែលមានលក្ខណៈខុសប្លែកពីបណ្តាក្រមាខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បីប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។
ស្នាដៃទាំងនេះបានបាត់បន្តិចម្តងៗដោយសារតែគ្មានទីផ្សារ សំរាប់លក់ផលិតផលរបស់គាត់ ដូច្នេះហើយបានជា គាត់ធ្វើសំរាប់តែចែកចាយអោយកូនចៅគាត់តែប៉ុណ្ណោះ ។
នៅពេលដែលក្រុមការងាររបស់សមាគមបានទៅដល់ស្រុកសំរោង ក្រុមការងារបានជួបជាមួយលោកអ៊ុំស្រី ពេជ្រ រៀម ដែលមានស្រុកកំនើតនៅស្រុកបន្ទាយអំពិល ប៉ុន្តែឡូវគាត់មករស់នៅក្នុងស្រុកសំរោង គាត់បានមានប្រសាសន៍ថាការត្បាញរបៀបនេះពិបាកណាស់ នៅពេលរៀនទាល់តែមានចូម ហើយមានតមណមច្រើនជាពិសេស ក្បាច់រូបដំរី ហើយគាត់មានប្រសាសន៍បន្តទៀតថាមានអ្នកខ្លះតមមិនបានអាចខ្វាក់ភ្នែក វៀចមាត់ និងឈឺក្បាល ។ ប៉ុន្តែនៅពេលក្រុមការងាររបស់សមាគមទៅដល់ កន្លែងធ្វើបានជួប និងម្ចាស់តម្បាញគាត់បាននិយាយថាគាត់ផលិតបានតែ១៩ ទៅ ២០ ក្រមា ប៉ុណ្ណោះក្នុងមួយខែ ហើយទៅតាមប្រភេទក្បាច់ទៀត ។ គាត់បាននិយាយថា ឡូវនេះមានអង្គកា Mekong de enfant បានអោយពួកគាត់ធ្វើប៉ុន្តែមិនបានរីកដុះដាលច្រើនទេ ។ នៅចុងបញ្ចប់គាត់បាននិយាយអំពាវនាវអោយជួយរកទីផ្សារអោយពួកគាត់ផង ដើម្បីអោយពួកគាត់មានជីវិភាពធូរធារ និងស្នាដៃដែលមានតាំងពីដូនតាផង ។
|
|
| ខេត្តឧត្តរមានជ័យ |
Fatal error: Call to a member function sao_select_table() on a non-object in /home/mengedet/public_html/oddor.org/common/menu/right_side.php on line 8
| | |