ប្រជាជនខេត្តឧត្តរមានជ័យ

ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១២៦.៤៤១នាក់ក្នុងនោះមានបរុស ៦២.៤០១នាក់ និងស្ត្រីចំនួន ៦៤.០៤០នាក់ ពោលគឺបុរសមាន ៤៩% និង ស្ត្រី ៥០.៦៥% ។ តាម​តារាង​ខាង​ក្រោមបាន​បញ្ចាក់​ថា​ចំនួន​ខុស​គ្នា​រវាង​បុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែក​ស្រុក​អន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។

ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ១.១៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២០.៥៣នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលមាន ៦៤នាក់ ក្នុង១គីឡូម៉ែត្រការ៉េ ។

ឈ្មោះ​ស្រុក ចំនួន​មនុស្ស​ស្រី ចំនួន​មនុស្ស​ប្រុស ចំនួន​ប្រជា​ជន​សរុប អត្រា​ភេទ ប្រុស​ស្រី​គុណ ១០០ ភាគ​រយ​ប្រជា​ជន​តាម​បណ្តា​ស្រុក
អន្លង់វែង ១១.៤៦១ ១០.៩២៦ ២២.៣៨៧ ៩៥.៣៣ ១៨
បន្ទាយអំពិល ១៦.៩០៤ ១៦.៤១៤ ៣៣.៣១៨ ៩៧.១០ ២៦
ចុងកាល់ ១០.៣៤៦ ៩.៣៥៧ ១៩.៧០៣ ៩០.៤៤ ១៦
សំរោង ១៧.៦៨៥ ១៨.០៦៤ ៣៥.៧៤៩ ១០២.១៤ ២៨
ត្រពាំង្របាសាទ ៧.៦៤៤ ៧.៦៤០ ១៥.២៨៤ ៩៩.៩៤ ១២
សរុប ៦៤.០៤០ ៦២.៤០១ ១២៦.៤៤១ ៩៧.៤៤ ១០០

ស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែល​មាន​សុវត្តិភាព​ជាង​គេ​បង្អស់​ បើ​ប្រៀប​ធៀប​ជា​មួយនឹង​បណ្តា​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុក​សំរោង​មាន​ប្រជា​ជន​គិត​ជា​ភាគ​រយ​ប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុក​ចុងកាល់​ប្រមាណ​១៦% និង​ស្រុក​ត្រពាំង​ប្រាសាទ​ប្រមាណ ១២% ។

លក្ខណៈគ្រួសារ

តាមទិន្នន័យឃុំឆ្នាំ ២០០២បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ២៦.១៣៦គ្រួសារ ឯគ្រួសារ​ជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​គឺ ១៤.០៧ ភាគរយ ។ អត្រា​ស្ត្រីជា​មេ​គ្រួសារ​តាម​បណ្តា​ស្រុក​បាន​បញ្ជាក់​ថា​ស្រុក​អន្លង់វែង​មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែក​ស្រុក​ដែល​មាន​ចំនួន​ស្ត្រី​ជា​មេ​គ្រួសារ​តិច​ជាង​គេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។
ឈ្មោះស្រុក ចំនួនឃុំ ចំនួនភូមិ ចំនួន​ប្រជាជន ចំនួន​គ្រួសារ ទំហំ​គ្រួសារ ស្ត្រីមេ​គ្រួសារ %ស្ត្រីមេ​គ្រួសារ
អន្លង់វែង ៤៧ ២២.៣៨៧ ៤.៧៣៣ ៤.៧២ ៨៣១ ១៧.៥៥
បន្ទាយអំពិល ៧៤ ៣៣.៣១៨ ៦.៧៧៨ ៤.៩១ ៧៥៦ ១១.១៥
ចុងកាល់ ២៥ ១៩.៧០៣ ៣.៩៣៣ ៥.០០ ៥៧៤ ១៤.៥៩
សំរោង ៤៧ ៣៥.៧៤៩ ៧.៥៣៥ ៤.៧៤ ១.១៦៦ ១៥.៤៧
ត្រពាំង្របាសាទ ៣៨ ១៥.២៨៤ ៣.១៥៧ ៤.៨៤ ៣៥១ ១១.១១
សរុប ២៤ ២៣១ ១២៦.៤៤១ ២៦.១៣៦ ៤.៨៣ ៣.៦៧៨ ១៤.០៧
(ប្រភពៈ មន្ទីរផែនការខេត្ត ប្រព័ន្ធទិន្នន័យឃុំ ២០០២)

Fatal error: Call to a member function sao_select_table() on a non-object in /home/mengedet/public_html/oddor.org/common/menu/right_side.php on line 8