កសិកម្មរបស់ខេត្តឧត្តរមានជ័យ

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្ន័នយឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។

ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។

ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើ​ពិនិត្យ​លើ​ផលិត​ផល​ស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិន​អាច​នាំ​ផលិត​ផល​ស្រូវ​ចេញ​ទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជា​រួម​ខេត្ត​ឧត្តរមានជ័យ​មិន​អាច​សល់​ផលិត​ផល​ស្រូវ​សំរាប់​នាំ​ចេញ​បាន​ឡើយ ។
ឈ្មោះស្រុក ផ្ទៃដីសរុបកសិកម្មជាហិចតា ផ្ទៃ​ដី​មីន​ហិច​តា ផលិត​ផល​ស្រូវ​តោន ផលិត​ផល​ពោត​តាន
ស្រែវស្សា ស្រែប្រាំង ស្រែចំការ ដីផ្សេងៗ
អន្លង់វែង ៣.៩២៨ ៤៧ ១.៦៣៧ ៤៤២ ៤.២៣៣ ២.០៥១ ៥២
បន្ទាយអំពិល ២០.០១៨ ២៩៤ ៤៦២ ១.៣៧៧ ១៤.៦០៣
ចុងកាល់ ៦.៣៨៣ ៨៩ ១៣៧ ៤៨ ៥.០១៥
សំរោង ៩.៨៤៧ ៧៨៥ ៣៦១ ៣.៩៦៧ ៨.៥៩៩ ១៥
ត្រពាំងប្រាសាទ ១.៣១៨ ២.៣៧៩ ៣៣២ ១.៣៣៦ ២.២៣៣ ៣៥
សរុប ៤១.៤៩៤ ៥០ ៥.១៨៤ ១.៧៣៤ ១០.៩៦១ ៣២.៥០១ ១០៨
(ប្រភពៈ មន្ទីរផែនការខេត្តប្រព័ន្ធទិន្នន័យឃុំឆ្នាំ២០០២)

Fatal error: Call to a member function sao_select_table() on a non-object in /home1/mengedet/public_html/a_oddor.org/common/menu/right_side.php on line 8