|
|
|
|
|
|
ទំព័រដើម > ព័ត៌មាន > ព័ត៌មានប្រចាំខេត្ត
|
| |
|
NiDA បិទវគ្គសិក្សាកុំព្យូទ័រ មន្ត្រីរាជការនៅខេត្ត ឧត្តរមានជ័យ |
|
ដោយ គេហទំព័រខេត្តឧត្តរមានជ័យ ថ្ងៃ:២០០៩-០៧-២៦ |
|
សិក្ខាកាមចំនួន ៧៤នាក់ បានទទួលវិញ្ញាណប័ណ្ណប័ត្របញ្ជាក់ការសិក្សាផ្នែកកុំព្យូទ័រ លើកម្មវិធីប្រភពកូដចំហរ កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០០៩ ដែលចេញដោយអាជ្ញាធរជាតិទទួលបន្ទុកកិច្ចអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ហៅកាត់ថាNiDA ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំធំនៃសាលាខេត្ត ក្រោមអធិបតីភាព លោក លួន អាន អភិបាលរងខេត្ត និងលោក សួង ណយ អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស និងប្រភពកូដចំហរ នៃអាជ្ញាធរ NiDA ។ លោក សួង ណយ បានបញ្ជាក់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបាន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៩ រហូត ដល់ ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០០៩ ហើយបានសិក្សាទៅលើកម្មវិធី ការិយាល័យភាសា ខ្មែរ ដោយអនុវត្តលើពុម្ពអក្សរ ខ្មែរយូនីកូដ ក្នុងនោះមានកម្មវិធី ដូចជា ស្លឹករឹត នព្វន្ត ពិព័រណ៍ មយូរា និងមេខលា ។ សិក្ខាកាមទាំងអស់បាន ខិតខំយកចិត្តទុកដាក់រៀនរហូតបាន ទទួលលទ្ធផលល្អ គួជាទីពេញចិត្ត លោកក៍សង្ឍឹមថាក្រោយពីបានបញ្ជប់ការសិក្សានេះ សិក្ខាកាមនឹងយក ចំ ណេះដឹងនេះទៅអនុវត្ត ក្នុងការងារ នៅតាមបណ្តាយមន្ទីរ អង្គភាព របស់ ខ្លួនបាន នឹងជួយសំរួលដល់ការងារបានធូស្រាលមួយកំរិតថែមទៀត ។ លោក លួន អាន បានផ្តាំផ្ញើរដល់សិក្ខាកាម ដែលមកពីស្ទើរគ្រប់មន្ទីរ អង្គភាព ទាំងអស់ក្នុងខេត្ត ឧត្តរមានជ័យ ឲ្យយកចំណេះ ដែលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្ត រឺផ្សព្វផ្សាយ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីពង្រីកនូវធនធានមនុស្សក្នុងខេត្ត ឧតរមានជ័យ ថែមទៀត ព្រមទាំងធ្វើបច្ចុប្បន្នកម្ម ក្នុងការងាររបស់ខ្លួន សមស្របទៅតាមការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាសម័យថ្មីផងដែរ ។
|
|
|
|
|