គណៈកម្មការទី ៨ នៃរដ្ឋសភា អញ្ជើញសួរសុខទុក្ខក្នុងខេត្ត ឧត្តរមានជ័យ
 កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០០៩ ប្រតិភូនៃគណៈកម្មការទី៨ នៃរដ្ឋសភា ដែលដឹកនាំដោយលោកជំទាវ ហូ ណូន បាន អញ្ជើញដល់ខេត្ត ឧត្តរមានជ័យ ។  ប្រតិភូ បានអញ្ជើញ ទៅសួរសុខទុក្ខនិងជូននូវអំណោយមួយចំនួន ដល់អ្នកជំង្ងឺ នៅមន្ទីរពេទ្យ ខេត្ត បន្ទាប់មក អញ្ជើញទៅសួរសុខទុក្ខ ដល់ជនពិការនៅមន្ទីរសង្គមកិច្ចខេត្ត ។
        ក្នុងជំនួបសំណេះសំណាលមួយនៅឯសាលាខេត្ត ឧត្តរមានជ័យ ជាមួយនឹងតំណាងមកពីអង្គភាព មន្ទីរនានា ព្រមទាំងសមាជិក សមាជិកា​ ក្រុមប្រឹក្សាសង្កាត់ និងឃុំ  ជាពិសេសបេក្ខនារី ដែលបានឡើងរាយការណ៍ត្រួស ជូនលោកជំទាវ ឯកឧត្ត លោក លោកស្រី ប្រតិភូនាពេលនោះ លោកជំទាវ បានមានប្រសាសន៍ កោតសរសើរ​ ចំពោះការខិតខំប្រឹងប្រែងធ្វើការយ៉ាងពិតប្រកដដោយឥតសន្សំ សំចៃកំលាំង របស់ថ្នាក់មូលដ្ឋានដើម្បីបំរើប្រជាពលរដ្ឋ ដែលជាម្ចាស់សំលេងឆ្នោត ស្របទៅនឹងគោលនយោបាយដែលរាជរដ្ឋភិបាល បានដាក់ចុះ   ។ លោកជំទាវ​បានបន្តទៀតថា ក្នុងដំណើរចុះសួរសុខទុក្ខ គោលបំណងធំរបស់គណៈកម្មការទី៨ គឺ ១.ចង់ដឹកសុខទុក្ខ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក៍ដូចជាកងកំលាំងប្រដាប់អាវុធនៅតាមបណ្តាខេត្ត ជាប់ព្រំដែលកម្ពុជា-ថៃ  ២.ចង់ស្វែងយល់ពីគោលបំ ណង និងតម្រូវការពិតរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន  ៣.ជាពិសេសចង់ ស្វែងយល់អំពីរការយល់ដឹង ក៍ដូចជាការអនុវត្តច្បាប់នៅ តាមតំបន់មូលដ្ឋាន ផងដែរ ។
            ជាចុងក្រោយលោកជំទាវ​ ហូ​ ណូន បានថ្លែងអំណរគុណដល់ អាជ្ញាធរខេត្ត ជាពិសេស មានលោក អ៊ីង វ៉ន អភិបាលរងខេត្ត ដែលជាតំណាងឲ្យ ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្ត បានទទួលស្វាគមន៍លោកជំទាវ និងប្រតិភូអមដំណើរ បានយ៉ាងកក់ក្តៅបំផុត ហើយលោកជំទាវក៏បានកោតសរសើរ ពីការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យនៅក្នុងខេត្តឧត្តរមានជ័យ គួរជាទីកត់សម្គាល់ផងដែរ៕