|
|
|
|
|
|
ទំព័រដើម > ព័ត៌មាន > ព័ត៌មានប្រចាំខេត្ត
|
| |
|
ឯកឧត្តម ប៉ិច សុខិន អញ្ជើញចុះត្រួតពិនិត្យការសាងសង់ វិមានរំលឹកគុណ និងស្ថានីយ៍វិទ្យុទូរស្សន៍បាយ័ន ខេត្តឧត្តរមានជ័យ |
|
ដោយ គេហទំព័រខេត្តឧត្តរមានជ័យ ថ្ងៃ:២០០៩-០៧-១៤ |
ថ្នាក់ដឹកនាំល្អ ប្រទេសទទួលបានសន្តិភាព នាំអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ សំណង់ថ្មីៗ ល្អជាច្រើនត្រូវបានសាងសង់ ដើម្បីបំរើតាមតំរូវការផ្សេងៗ ដូចជាកាលពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០០៩ កន្លងទៅនេះ ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្ត ឧត្តរមាន ជ័យ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យការ សាងសង់ វិមានរំលឹកគុណ នឹង ស្ថានីយ៍វិទ្យុនិងទូរទស្សន៍បាយ័ន ដែលកំពុងដំណើរការសកម្ម ។ ការសាសង់វិមានរំលឹកគុណ ក្នុងគោលបំណង ដើម្បីរំលឹកគុណដល់បុព្វបុរស យុទ្ធជន យុទ្ធនារី និងប្រជាជនដែលបានខំលះបង់ កំលាំងកាយ កំលាំងចិត្ត អាយុជីវិត ក្នុងបុព្វ ហេតុកសាង និងការពារប្រទេស គ្រប់ជំនាន់មិនឲ្យខ្មាំងសត្រូវមក រំលោភបំពានលើទឹកដី បានឡើយ ។ បើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនសាងសង់វិមានរំលឹកគុណបានឲ្យ ដឹងថា វិមាននេះធ្វើទៅតាមរចនាបថខ្មែរ សុទ្ធសាធ ដែលមានកំពស់ ២២,៨ ម៉ែត្រ និង អង្កត់ផ្ចិតជើងក្រោមមានប្រវែង ២២,៥ម៉ែត្រ គិតមកដល់ពេលនេះសំរេចបាន ៧០%ហើយ ។ ចំណែកឯកសំណង់អគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន ដែលទើបតែចាប់ផ្តើមសាងសង់ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០០៩ កន្លងទៅ ក៏ប៉ុន្តែដោយការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់ក្រុមហ៊ុនសាងសង់ គិតមកដល់ថ្ងៃទី ០១ ខែ កក្កដា នេះ សំរេច បានប្រហែល ៣០ភាគរយហើយ ។ ឯកឧត្តម ប៉ិច សុខិន បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេស យើង មានការអភិវឌ្ឍន៍លើគ្រប់វិស័យជាក់ស្តែងដូចក្នុងខេត្ត ឧត្តរមានជ័យ ដែលពីអតីតកាលស្ទើតែគ្មានអ្វីទាំងអស់តែឥឡូវ សមិទ្ធិផលជាច្រើន បាន នឹងកំពុងកើតឡើង ហើយនឹងបន្តកើតថែមទៀតដែរ នាពេល អនាគត់ ។ ឯកឧត្តមបានបន្តទៀតថា ៖ដូចជាពេលនេះ ស្ថានីយ័វិទ្យុ និងទូរទស្សន៍បាយ័នក្នុងខេត្ត ឧត្តរមានជ័យ ដែលកំពុងតែសាង សង់នៅពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេ នាបតីតេជោ ហ៊ុន សែន ។ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន្ត នឹង ចាប់ផ្តើមដំណើរការ នៅពេលខាងមុខ នេះជាការចូលរួម ចំណែកដ៍ សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹកផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលពុំធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ ខេត្ត ឧត្តរមានជ័យ ដែលជាខេត្ត ជាយដែនមួយនេះ ។ ឯឧត្តមក៏បាន ផ្តាំផ្ញើដល់ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ ឲ្យខិតខំប្រឹងប្រែងសាងសង់ នឹងធ្វើយ៉ាងណាអោយត្រូវទៅតាម លក្ខណៈបច្ចេកទេស ក្នុងរយៈពេលកំណត់ មានគុនភាព និងប្រកបទៅដោយសោភ័ណ្ឌភាពល្អផងដែរ ។
|
|
|
|
|