ការដាក់បញ្ជូលប្រាសាទព្រះវិហារជា សម្បត្តិបេតិកភណ្ឌពិភព ជាមោទនភាពរបស់ជាតិខ្មែរពិតៗ ដែលត្រូវបានទទួលស្គាល់នៅ លើឆាកអន្តរជាតិ ហើយមិនអាចជាតិដទៃណាមួយក្លែងបន្លំបានឡើយ ។ មកទល់នឹងថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៩ ជាគំរប់ខួប១ឆ្នាំ គត់ នៃការដាក់បញ្ជូលនេះ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសបានរៀបចំពិធីអបអរនៅតាមទីកន្លែងរៀងៗខ្លួន ដោយឡែកខេត្ត ឧត្តរមាន ជ័យ ក៏បានប្រារព្ធនូវពិធីអបអរសាទរនេះ នៅលើសួនច្បារថ្មី ជាប់បឹងស្នោរ
|